ខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម Manchester United វ័យ ៣១ឆ្នាំ Wayne Rooney នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ។
Daily Mail បានប្រាប់ឲ្យដឹងថា Wayne Rooney បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចាកចេញពីបីសាចក្រហម ទាក់ទងនឹងការចាកចេញនេះដែរ បានលេចលឺនូវពត៌មានពីលីគកំពូលរបស់ចិន ដែលហ៊ានចំណាយ ៥០ លានផោន ដើម្បីនាំយក Rooney ត្រឹមរយៈពេល ២ ឆ្នាំប៉ុណ្ណោះ។ ថ្វីបើក្រុមនៅចិន ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើនបែបនេះក៍ដោយ តែវាហាក់ប្រឈមនូវបញ្ហាជាមួយនឹង Everton ដែលមានចំណាប់អារម្មណ៍ក្នុងការនាំយក Rooney ផងដែរ។
គួរបញ្ជាក់ផងដែរថា Everton គឺជាក្លិបដំបូងដែល Rooney ចាប់ផ្តើមអាជីពមុនផ្លាស់មកបីសាចក្រហម ដូច្នេះហើយ សង្រ្គាមរវាងក្រុមបីនៅចិន និង Everton ដើម្បីដណ្តើម Rooney នឹងមិនទាន់បញ្ចប់ឡើយដរាបណាកីឡាករវ័យចំណាស់នេះ មិនទាន់ចាកចេញពី Man Utd ។
មតិយោបល់