ព័ត៌មានជាតិ

មុខសញ្ញាចោរប្លន់ជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បង្ហាញមុខ

ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែឧសភានេះ បានធ្វើការបង្ហាញមុខជនសង្ស័យជាង១០នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់។

ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យ១២នាក់ រួមនឹងវត្ថុតាងមានម៉ូតូជាច្រើនគ្រឿង មុននេះបន្តិច ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈក្នុងសន្និសីទកាសែតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការបង្ហាញមុខនេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីប្លន់ដោយការប្រើដាវកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ។

ព័ត៌មានលម្អិត Post News នឹងធ្វើសេចក្ដីរាយការណ៍បន្ថែម៕

photo_2016-05-20_14-54-29photo_2016-05-20_14-54-24 photo_2016-05-20_14-54-26 photo_2016-05-20_14-54-28 photo_2016-05-20_14-54-31 photo_2016-05-20_14-54-32 photo_2016-05-20_14-54-36 photo_2016-05-20_14-54-38

មតិយោបល់