ផ្ទះ ព័ត៌មានជាតិ លិចទូកអូសចំនួ...

លិចទូកអូសចំនួន២គ្រឿង ដោយសារខ្យល់ និងភ្លៀងធ្លាក់ខ្លាំង នៅខេត្តព្រះវិហារ

0

ព្រះវិហារ: ក្នុងពេលកំពុងមានភ្លៀង និងខ្យល់ខ្លាំង នៅស្រុកស្ទឹងហាវ វេលាម៉ោង១យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិ២ឃុំកំពេញ មានទូកអូសចំនួន៤គ្រឿង បានហូររសាត់មកពី ខាងលើព្រែករលួស ហើយក៏បានទាក់នឹងខ្សែយុតកា ទូកនេសាទកន្ទុយវែងរបស់អ្នកភូមិ បណ្តាលឲ្យយដាច់ខ្សែយុតការ និងរបើកផែទូក ដែលមានទូកជិត២០គ្រឿងចតនៅទីនោះ។

ភ្លាមៗនោះ ក៏មានទូកអូសចំនួន២គ្រឿង បានលិចនៅព្រែកចំណុចនោះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

មតិយោបល់