ព័ត៌មានជាតិ

ចុះបង្ក្រាបគ្រឿងញៀន បានតែវត្ថុតាង ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល

កំពត: កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌ បានបើកការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូរ។

ប្រភពឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត នឹងសម្របសម្រួលនិតិវិធីច្បាប់ ដោយលោកព្រះរាជអាជ្ញារង ខៃ សម្ភស្ស តំណាងអយ្យការសាលាដំបូងខេត្ត ក្នុងនោះកម្លាំងយើងដកហូតវត្ថុតាង ម្សៅសថ្លា០៤កញ្ចប់ធំ ០៣កញ្ចប់តូច កញ្ឆាក្រៀម៤០ក្រាម ម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ០១គ្រឿង នឹងដកបំផ្លាញដើមកញ្ឆារមួយចំនួន រឺឯជនល្មើស រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាងត្រូវរក្សារទុកនៅមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង នឹងស៊ើបអង្កេត វែកមុខចាប់មេខ្លោង គ្រឿងញៀនខាងលើ៕

photo_2016-05-20_14-52-30 photo_2016-05-20_14-52-29 photo_2016-05-20_14-52-27 photo_2016-05-20_14-52-27 (2) photo_2016-05-20_14-52-26 photo_2016-05-20_14-52-25 photo_2016-05-20_14-52-24 photo_2016-05-20_14-52-23

មតិយោបល់