កូឡាឡាំពួ៖ យោងតាមប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមជ្រុលនិយម ISIS បានបញ្ជូនវិរជនស្ម័គ្រស្លាប់របស់ខ្លួនជាច្រើននាក់ទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីបំផ្ទុះគ្រាប់អត្តឃាត នៅអគារដែលមេដឹកនាំកំពូលៗមកពី ១៨ប្រទេសស្នាក់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧។
នៅថ្ងៃនេះ បន្ទាប់ពីទទួលបានព័ត៌មានក្រៅផ្លូវការមួយទាក់ទងនឹងករណីខាងលើ លោក Khalid Abu Bakar មេប៉ូលិសម៉ាឡេស៊ី បានចាប់ផ្ដើមរឹតបន្ដឹងសណ្ឋាប់ធ្នាប់ ដោយដាក់ពង្រាយនូវកងកម្លាំង ២.០០០នាក់ នៅតាមកន្លែងសំខាន់ៗ និងត្រៀមបម្រុងទាហាន ២.៥០០នាក់ ដើម្បីធ្វើអន្តរាគមន៍។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រុមជ្រុមនិយម ISIS បានជួបជាមួយនឹង Abu Sayyaf ដែលជាក្រុមឧទ្ទាមឥស្លាមនិយមនៅក្នុងប្រទេសម៉ាឡេស៊ី ដោយបានរៀបផែកការ គ្រោងបំផ្ទុះគ្រាប់បែកនៅតាមទីតំបន់ប្រជុំជនមួយចំនួននៅក្នុងទីក្រុងកូឡាឡាំពួ ជាពិសេសគឺនៅក្បែរកន្លែងប្រជុំកំពូលអាស៊ានតែម្ដង៕
មតិយោបល់