ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាតម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន នៅខេត្តកណ្ដាល

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែឧសភា ក្រោមកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបការចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល បានធ្វើការឃាត់ជនជាប់ចោទម្នាក់ ពីបទជួញដូរថ្នាំញៀនខុសច្បាប់ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនជាប់ចោទឈ្មោះ យ៉េត ស្រ៊ាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ១៩៨ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ យ៉េត ស្រ៊ាង ដោយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទីរសៀល សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទ ខាងលើ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការទៅនីតិវិធីច្បាប់៕

មតិយោបល់