ព័ត៌មានជាតិ

ធានាលុយឲ្យកូនទៅប្រទេសថៃ ខណៈបាត់ដំណឹងកូនឈឹង ក៏ចងកសម្លាប់ខ្លួន

បាត់ដំបងៈ លោកអធិការនគរបាលស្រុកថ្មគោល បានប្រាប់ភ្នាក់ងារ Post News ថា នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី២៧ ខែឧសភា មានករណីធ្វើអត្តឃាតដោយចងកមួយ នៅចំណុចក្រុមទី០៧ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជនរងគ្រោះខាងលើ ឈ្មោះ ឈឿត ខ្លូ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកក្រមាទៅចងនិងធ្នឹមផ្ទះ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនោះ គឺជនរងគ្រោះបានធានាលុយឲ្យកូនទៅប្រទេសថៃ ដោយបាត់ដំណឹងកូនឈឹង ក៏កើតរឿងឈ្លោះប្រកែកគ្នាជាមួយប្តីប្រពន្ធ ហើយក៏ទៅទិញស្រាយកមកផឹក រួចក៏ទៅចងកសម្លាប់ខ្លួន នៅឯផ្ទះខាងម្តាយ៕

មតិយោបល់