កូរ៉េៈ ទីភ្នាក់ងាររដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យលើការធ្វើតេស្តថ្មី នៃប្រព័ន្ធអាវុធប្រឆាំងយន្តហោះមួយ ថែមទាំងបានបញ្ជាឲ្យផលិត និងដាក់ពង្រាយប្រព័ន្ធនេះជាច្រើន នៅទូទាំងប្រទេសរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៧។
ទីភ្នាក់ងារ KCNA កូរ៉េខាងជើង មិនបានរាយការណ៍បញ្ជាក់អំពីចំនួនអាវុធ ឬពេលវេលានៃការធ្វើតេស្តនោះទេ ប៉ុន្តែបានលើកទ្បើងថា ប្រព័ន្ធថ្មីនេះ ត្រូវបានរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ។
សូមជំរាបថា កូរ៉េខាងជើង បានជំរុញឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយលើប្រព័ន្ធអាវុធ ចាប់តាំងពីដើមឆ្នាំមុន ដែលមិនធ្លាប់មានពីមុនមក ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ មានសមត្ថភាពអាចវាយប្រហារ ដល់ដីគោកសហរដ្ឋអាមេរិក ខណៈដែលថ្មីនេះ ក្រុងព្រុងយ៉ាង ទើបតែបានធ្វើតេស្តមីស៊ីលផ្លោងរយៈមធ្យម របស់ខ្លួនប៉ុណ្ណោះ៕
មតិយោបល់