ព័ត៌មានជាតិ

LG ចំណេញ​កប់​ក្ដោង​ក្នុង​ត្រីមាស​ទី​៣

​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរទស្សន៍​ធំ​លំដាប់​ទី​២​របស់​ពិភពលោក LG បាន​បង្ហាញ​ឲ្យដឹង​ថា​ប្រាក់​ចំណេញ​ត្រីមាស​ទី​៣ កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​
​យោង​តាម​ការចុះផ្សាយរ​បស់ Reuters នៅ​ថ្ងៃ​ទី​៣០​ខែ​តុលា​នេះ​ថា ប្រាក់​ចំណូល​សរុប LG នៅ​ត្រីមាស​ទី​៣​មាន​ចំនួន ១៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើនឡើង ៧,៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ចំណែក​ប្រាក់ចំណេញ​វិញ ទទួលបាន ៤៤៤,២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន កើនឡើ់ង​ទ្វេដង​។​
​ប្រាក់ចំណូល និង​ចំណេញ​នេះ មាន​មួយ​ភាគ​បានមកពី​ការលក់​ស្មា​ត​ហ្វូន ព្រោះ​នៅក្នុង​ត្រីមាស​ទី​៣​នេះ ការលក់​ស្មា​ត​ហ្វូន​បានកើនឡើង ៣៩​ភាគរយ​៕​
LG_LOGO1 (1)

មតិយោបល់