កណ្តាលៈ ករណីហិង្សាដោយចេតនា ទាស់សម្តីគ្នាទាញដាវសាមូរ៉ៃកាប់គូរជម្លោះបណ្តាលឲ្យរបួសធ្ងន់។
កើតហេតុថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង១៥នាទីចំណុចផ្លូវបេតុង ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ផល សុខឌុន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួស៣កន្លែង ក្បាល១កន្លែង ដើមដៃស្តាំ១កន្លែង និងចង្កេះ១កន្លែង ។ ជនសង្ស័យឈ្មោះ ហុងភេទប្រុស រស់នៅសង្កាត់ក្បាលកោះ រាជធានីភ្នំពេញ និងបក្សពួកមួយចំនួនទៀតមិនស្គាល់។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវបេតុងស្ថិតក្នុងភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ លុះមកដល់ចំណុចកើតហេតុបានជួបជាមួយជនសង្ស័យឈ្មោះហុង រួចក៏បានឈ្លោះប្រកែកគ្នា (ឈ្មោះហុងមានកាន់ដាវ សាំម៉ូរ៉ៃនៅនិងដៃ) ខណៈដែលកំពុងឈ្លោះប្រកែកគ្នានោះ ជនសង្ស័យបានទូរសព្ទហៅបក្ខពួកមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសស្នាម។
ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យព្រមទាំងបក្ខពួកបាននាំគ្នារត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្តិនិងក្រុមគ្រួសារមកយករួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ។
ករណីខាងលើនេះសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី៕

មតិយោបល់