ព័ត៌មានជាតិ

ដាំបាយទុកចោលធ្វើឲ្យផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់០៣ខ្នង

បាត់ដំបង: ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩និង៣០ នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី២២ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះ បងប្អូន ប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ។

១. ឈ្មោះ លឹម សុវ៉ាន់ ភេទប្រុស ផ្ទះទំហំ ៧×៨ ម៉ែត្រ ធ្វើអំពីឈើឆេះអស់ទាំងស្រុង (ផ្ទះបង្កហេតុ) ។
២. ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ ៦២ ឆ្នាំ ទំហំ ១២×១៥ ម៉ែត្រ ធ្វើអំពីឈើ ឆេះទាំងស្រុង (ឆ្លងពីផ្ទះឈ្មោះ លឹម សុវ៉ាន់) ។
៣. ឈ្មោះ ហេង កុម្ភះ ភេទស្រី អាយុ ៣៣ ឆ្នាំ ទំហំ ៥×១៣ ម៉ែត្រ ផ្ទះទាមជញ្ជាំងថ្មឆេះរោល (ឆ្លងពីផ្ទះឈ្មោះ លឹម សុវ៉ាន់) ។

ក្នុងហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿងរួមមាន៖ – រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៣គ្រឿង ។
– រថយន្តរបស់អធិការដ្នានស្រុកសង្កែចំនួន០១ គ្រឿង ។ – រថយន្តរបស់អធិការដ្ឋានស្រុកឯកភ្នំចំនួន ០១ គ្រឿង បាន ប្រើប្រាស់ទឹកអស់ចំនួន០៩ រថយន្តផងដែរ ។

មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែសដាំបាយទុកចោល ធ្វើឲ្យផ្ទុះកំប៉ុងហ្គាសតែម្តង ។ កិច្ចប្រតិបត្តិការនេះ បានបញ្ចប់ត្រឹមវេលាម៉ោង១១និង១៥នាទីព្រឹក ៕

មតិយោបល់