ព័ត៌មានជាតិ

ក្មេងទំនើង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៀតហើយ នៅក្រុងសៀមរាប!

សៀមរាប: លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់Post News មុននេះបន្តិចថា ដើម្បីរួមចំណែកភូមិឃុំ សង្កាត់មានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន៤នាក់បន្ថែមទៀតហើយយកមកអប់រំនិងចាត់ការតាមផ្លូវច្បាប់។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូល២៩ ខែឧសភា ឆ្នាំ២០១៧ ។

ក្មេងទំនើងទាំង៤នាក់ខាងលើនេះ ទី១មានឈ្មោះ អៀង វណ្ណឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មុខរបរសន្តិសុខ (លទ្ធផលក្រោយធ្វើការស្រាវជ្រាវ រកឃើញមានផ្ទុកនូវសារធាតុញ្ញៀន)ដូច្នេះសមត្ថកិច្ចសុំគោលការណ៍បញ្ជូនឲ្យជំនាញគ្រឿងញៀន)។ ទី២ឈ្មោះ ជា សេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិក ប៊ូផាមគីន (ជាលទ្ធផលក្រោយធ្វើការស្រាវជ្រាវ ពុំមានបទល្មើសអីទេ ដូច្នេះសមត្ថកិច្ចធ្វើសាវតាក្មេងទំនើង និងសុំគោលការណ៍ធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ)។ ទី៣ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះភូមិថ្មីសង្កាត់ស្វាយដង្គុំក្រុងខេត្តសៀមរាប មុខរបរ បុគ្គលិកប៊ូផាមឃីន (ជាលទ្ធផលក្រោយពីធ្វើការស្រាវជ្រាវពុំមានបទល្មើសទេ ដូច្នេះសមត្ថកិច្ចធ្វើសាវតាក្មេងទំនើង និងសុំគោលការណ៍ធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ និងទី៤ឈ្មោះ សៀង ឧស្សាហ៍ ហៅអាជ្រូក ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ជាលទ្ធផលក្រោយធ្វើការស្រាវជ្រាវ រកឃើញមានបទល្មើស ករណីធ្វើឲ្យខូចខាតដោយចេតនា ) អង្គហេតុ ផឹកស្រាស្រវឹងឈ្លោះគ្នាជាមួយពួកម៉ាក បានវាយម៉ូតូមិត្តភក្តិ ធ្វើឲ្យបែកកុងទ័រ តែមិត្តភក្តិអត់រករឿងទេ សុំឲ្យទិញកុងទ័រម៉ូតូសងវិញបានហើយ ដូច្នេះសមត្ថកិច្ច សុំគោលការណ៍អប់រំ ព្រោះជាកម្លាំងមូលដ្ឋានសម្ងាត់ ដែលរត់ម៉ូតូឌុប នៅតំបន់ប្លុក វត្តពលង្កា ជាកម្លាំងម៉ូលដ្ឋានរបស់ការិយាល័យស្រាលធ្លាប់មានស្នាដៃ ជួយបំបែករឿងឆក់៕

មតិយោបល់