ព័ត៌មានជាតិ

មិនធម្មតាទេ នៅខណ្ឌពោធិ៍សែនជ័យ ចោរចូលគាស់ផ្ទះ លួចទ្រព្យសម្បត្តិអស់ ១ម៉ឺនដុល្លារ

ភ្នំពេញៈ នៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១៩ វេលាម៉ោង១និង៣០ នាទី មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) បង្កឡើងដោយជនសង្ស័យ ៦នាក់ ត្រង់ចំណុចផ្ទះផ្លូវលំភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ អឹម សុខអ៊ី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកលួច) ទី២ឈ្មោះ ម៉ៅ ជីន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ទី៣ឈ្មោះ ស៊ូ ព្រិច អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃសណ្តែកសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
(ឃាត់ខ្លួន) ចំណែកជនសង្ស័យ៣នាក់ ឈ្មោះ ថេត ឈ្មោះ ចាន់ និងឈ្មោះ ឆៃ ទាំង៣នាក់ រត់គេចខ្លួន។

ជនរងគ្រោះឈ្មោះ រ៉ា គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ទ្រព្យសម្បត្តិដែលបាត់បង់ មួយចំនួនធំ សរុបជាទឹកប្រាក់ ១០០០០ដុល្លារ។ បន្សល់ទុក៖ ស្លាកស្នាម គាស់ទំលុះទំលាយទ្វារផ្ទះ បង្អួចផ្ទះ។

សម្ភារៈដែលដកហូត៖ មេគ្រែឈើចំនួន៣ និងម៉ូតូចំនួន១គ្រឿង ម៉ាក ស៊ុយស៊ីគ៊ី និច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FF8227។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់