ព័ត៌មានជាតិ

ពេទ្យធ្មេញមួយកន្លែងក្នុងក្រុងខេមរភូមិន្ទ ត្រូវអាជ្ញាធរចុះបិទ

កោះកុងៈ អាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាល និងព្រះរាជអាជ្ញាខេត្តកោះកុង កាលពីថ្ងៃទី១៩ឧសភា បានចុះទីតាំងពេទ្យធ្មេញយីហោ ខេធីខេ (KTK) ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បន្ទាប់ពី បានបើកព្យាបាលអ្នកជំងឺរាប់ឆ្នាំមកហើយ គ្មានច្បាប់អនុញ្ញាតិ។

ក្នុងការចុះបិទនោះ អាជ្ញាធរបានដកហូតនូវសម្ភារៈ បរិក្ខារ ពេទ្យសម្រាប់ព្យាបាលមាត់ធ្មេញ ព្រមទាំងឱសថ ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។ ចំពោះករណីនេះ ប្រជាពលរដ្ឋមានចម្ងល់ថា ពេទ្យធ្មេញនេះ បានបើកអាជីវកម្មជាយូរមកហើយ ពោលគឺដល់ឆ្នាំឯណោះ ហេតុអ្វីបានជាគ្មានការបង្ក្រាប ហើយទើបតែបង្ក្រាបពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នករណីពេទ្យធ្មេញអត់ច្បាប់នេះ មន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយមន្ត្រីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីហើយ៕

WhatsApp-Image-20160520 (1) WhatsApp-Image-20160520 (2) WhatsApp-Image-20160520 (3) WhatsApp-Image-20160520 (4) WhatsApp-Image-20160520 (5) WhatsApp-Image-20160520

មតិយោបល់