ព័ត៌មានជាតិ

តើវាសនាកូននាក់មាននិងកូនអ្នកក្រខុសគ្នាបែបណា ករណីបុកស្លាប់ដូចគ្នាក្នុងទីកន្លែងតែមួយ

ភ្នំពេញ: មហាជនកំពុងរងចាំមើលថាតើវាសនា រវាង អ្នកមាននិងអ្នកក្រដែលបើករថយន្តម៉ាកលុចស៊ីសពាក់ស្លាកលេខ ភ្នំពេញ 2AN- 2395 ខុសគ្នាយ៉ាងណាក្នុងករណីបុកស្លាប់ភ្លាមៗដូចគ្នា ម្នាក់ត្រូវជាប់ឃុំភ្លាមៗចំណែកម្នាក់ទៀតនៅមិនទាន់ចាប់ខ្លួនបានណៅឡើយ ដែលរឿងកើតឡើងនៅក្នុងទឹកដីខន្ឌទួលគោក តែមួយ ឬបណ្តាលមកពីកូនអ្នកមានហើយខ្សែធំ ទើបសមត្ថកិច្ចទុកពេលឲ្យមិនហ៊ានចាប់បែបនេះ។

​ តាមព័ត៌មានបានបង្ហើបឲ្យដឹងថា ជនបង្ក ដែលមានឈ្មោះ យិន ម៉ាណា បើករថយន្តស៊េរីទំនើប RANGE ROVER ស្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ពេញមួយទំហឹងផ្លោងខ្ទាតដូចក្រដាសស្លាប់ យ៉ាង អាណោចអាធ័មនិង ចូលសារភាពនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ នៅថ្ងៃស្អែកតើពិតឬមិនពិត។ តើអាចឃុំខ្លូនដូចគ្នាឬយ៉ាងណា? សូមរងចាំទាំងតាមដានទាំងអស់គ្នា៕

 

មតិយោបល់