កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់។
កើតហេតុថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចច្រមុះជ្រូកខាងជើង ចន្លោះគីឡូម៉ែត្រ៥៩-៦០ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអំពឹលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្កកណ្ដាល។
ម៉ូតូស្មាស់រេវ៉ូ០៨ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ1P-9207 បើកបរដោយឈ្មោះ សំ ខន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ កំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព មានកញ្ចក់ ទិសដៅពីអ្នកលឿងទៅភ្នំពេញ។ ចំណែករថយន្ត ម៉ាកKIA ពណ៌ស ចំណុះ១.៤តោន ពាក់ស្លាកលេខ កណ្តាល2A- 7908 ទិសដៅពីភ្នំពេញទៅអ្នកលឿង បើកបរឈ្មោះ ចន ងឹត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិលេខ(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងទិសដៅបញ្ច្រាសទិសក៏បានមកបុកលើផ្លូវអត្ថិភាពរបស់រថយន្តបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ចំពោះសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកមធ្យោបាយទាំង២គ្រឿងផ្នែកជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងតាមនិតិវិធី ៕
មតិយោបល់