ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីមិនសូវស្រួលខ្លួនហើយបានទៅកោសជប់នៅហាងម៉ាស្សាមួយកន្លែង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបាននារីម៉ាស្សានៅទីនោះបន្លំលួចលុយអស់ចំនួន៤៥០ដូល្លារ ដោយទុកដុល្លារខ្មោចមកវិញចំនួន២០០ដូល្លារ។
ដោយដឹងខ្លួនទាន់ទើបប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០១៧ ឃាត់ខ្លួននារីម៉ាស្សាចំនួន៦នាក់យកមកសាកសួ។
ជនរងគ្រោះឈ្មោះស៊ិន ខេង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅបុរីប៊ុនហួថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅខេត្តបាត់ដំបង។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ដោយមិនស្រួលខ្លួនរួបគាត់ក៏បានទៅចូលឲ្យនារីម៉ាស្សាកោសខ្យល់។ ពេលចូលទៅដល់ស្រាប់តែនារីនោះឲ្យរូបគាត់ដោះខោអាវ ហើយយកទៅព្យួរនៅជញ្ជាំងចុងជើង។ ខណៈកំពុងកោសស្រាប់តែលឺសម្លេងមានមនុស្សម្នាក់ទៀតដើរមកភ្លាមនោះរួបគាត់បានងើបមើលខោស្រាប់តែឃើញនៅកន្លែងដដែលតែដោយសារមិនអស់ចិត្តទើបងើបមកឆែកកាបូបមើលឃើញតែលុយដុល្លារ២០០ដុល្លារខ្មោច ទើបសួរនារីម៉ាស្សានៅតែនាងប្រកែកមិនដឹង។
ក្រោយមកទើបទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅអន្តរាគមន៍និងឃាត់នារីចំនួន៦នាក់យកទៅធ្វើការសាកសួ។
ក្រោយពីឃាត់ខ្លួននារីម៉ាស្សាទាំង៦នាក់ជនរងគ្រោះសូមណូមពរដោយតែនារីម៉ាស្សាសងលុយឲ្យគ្រប់ចំនួនគាត់មិនប្តីទេកុំឲ្យមានរឿងវែងឆ្ងាយ ទើបក្រុមនារីខាងលើព្រមសងលុយដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍ចោមចៅតែម្តង។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ចូលកោសជប់គួតែប្រយ័ត្នខ្លួនផងក្រែងលោចូលចំកន្លែងដែលមានបំណងទុច្ចរិត៕
https://youtu.be/LzNQGl3sNDk
មតិយោបល់