ព័ត៌មានជាតិ

ជិះម៉ូតូលឿនទៅបុកបុរសចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់។

កើតហេតុថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីយប់ នៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បង្កឡើងដោយម៉ូតូម៉ាកSCOOPY ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ1BE-7903 បើកបរដោយឈ្មោះ ម៉ៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ ឃ្លាំងមឿងជើង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ បើកបរនៅក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរម្នាក់ឈ្មោះ ជា គួ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកក្របៅទីមួយ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកអ្នកថ្មើរជើងម្នាក់ ឈ្មោះ វ៉េង ម៉េងឃាង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់នៅនឹងកន្លែង។

មូលហេតុអ្នកបើកបរម៉ូតូបង្ក បើកបរនៅក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ រីឯអ្នកបើកបរម៉ូតូបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការនគរបាលស្រុក រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុក។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់