ព័ត៌មានជាតិ

បែកធ្លាយ! សំបុត្រមួយសន្លឹកបញ្ជាក់ថា តារាសម្តែង លី ស៊ានឡុង ជាមនុស្សញៀនថ្នាំ កាលនៅមានជីវិត

 

(បរទេស)៖ នាពេលថ្មីៗនេះ សារព័ត៌មានបរទេសមួយចំនួនមានធ្វើការចុះផ្សាយ ពីសំបុត្រសសេរដោយដៃមួយសន្លឹក ដែមានខ្លឹមសារថា តារាសម្តែងល្បីឈ្មោះ Bruce Lee ដែលទស្សនិកជនខ្មែរហៅថា លី ស៊ានឡុង នោះ គឺជាមនុស្សញៀនថ្នាំ អំឡុងពេលលោកនៅមានជីវិត។

 

បើតាមរបាយការណ៍ពី The Fist of Fury បានឲ្យដឹងថា មានសំបុត្រសរសេរដោយដៃប្រមាណជាង៤០សន្លឹក ដែលសរសេរដោយ តារាសម្តែង Bruce Lee បានផ្ញើរទៅកាន់តារាសម្តែង Robert Baker ដែលក្នុងនោះដោយក្នុងនោះ មានខ្លឹមសាររៀបរាប់និយាយអំពីការប្រើប្រាស់ ក៏ដូចជាលក់ទិញ ថ្នាំកូកាអ៊ីន LSD និង កញ្ឆាត្រូវបានដាក់លក់ជាសាធារណៈ។ តួយ៉ាងតាមប្រភពដដែល បានរាយការណ៍ថា ទំនងជាតារាសម្តែង Robert Baker ជាអ្នកបានផ្គត់ផ្គង់ថ្នាំញៀន ទៅដល់ Bruce Lee ទាំងថ្នាំកូកាអ៊ីន ឬក៏ LSD និងកញ្ឆា ចាប់ពីឆ្នាំ ១៩៦៩ រហូតនៅឆ្នាំ ១៩៧៣ រយៈពេល៣ឆ្នាំចុងក្រោយ ដល់មរណភាពរបស់តារាសម្តែងរូបនេះ កាលលោកមានអាយុ ៣២ ឆ្នាំ។

បន្ថែមពីនេះ គេត្រូវបានឲ្យដឹងថាលោក Baker ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ ក៏ធ្លាប់បានចោទប្រកាន់ថា រូបលោក បានដឹកជញ្ជូនគ្រឿងញៀនពីសហរដ្ឋអាមេរិកទៅ ទឹកដីហុងកុង យកទៅឲ្យតារាសម្តែង Bruce Lee ដូច្នេះដែរ។

ទោះជាយ៉ាងណាក៏ដោយ ខណៈសំបុត្រមួយនេះ ត្រូវបានទម្លាយនោះ គេត្រូវបានលើកមកចុះផ្សាយតារាសម្តែងប្រុសដ៏ល្បីនៅអតីតកាលរូបនេះ ពិតជាមានទម្លាប់ ប្រើប្រាស់គ្រឿងញៀន ក្រោយពីសំណេរសំបុត្រមួយនេះ ត្រូវបានទម្លាយចេញមកបែបនេះ៕

ប្រភព៖ The South African

 

 

 

មតិយោបល់