ព័ត៌មានជាតិ

រថយន្តដឹកសិស្សចំនួន២៧នាក់ ក្រឡាប់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់សិស្សទាំងអស់ឡើយ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងសំណាងល្អមិនមានរបួស ឬបង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សទាំងចំនួន២៧នាក់ឡើយ។

កើតហេតុថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤និង៤០នាទីល្ងាច ចំណុចផ្លូវលំភូមិលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2N-2290 អ្នកបើកបរ ឈ្មោះ ហិប ចាន់សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុខាងលើបានធ្លាក់ខាងកើតផ្លូវក្រឡាប់ បណ្ដាលឲ្យរងរបួសស្រាល ឈ្នោះ ស្រីម៉ី ភេទស្រី អាយុ៨ឆ្នាំ ទីលំនៅភូមិកណ្ដោស ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំពោះសិស្ស ចំនួន២៧នាក់ ប្រុស៧នាក់ ត្រូវបានបងប្អូនដឹកទៅផ្ទះ ដោយពុំមានរងរបួសអ្វីទេ។ ចំពោះករណីខាងលើនេះពុំមានការប្ដឹងផ្ដល់គ្នាទេ៕

មតិយោបល់