ព័ត៌មានជាតិ

First News៖ រថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីកបុកនិងកិនម៉ូតូសង់០១៤អូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក ដឹកស៊ីម៉ង់ត៍ពីខេត្តកំពត មកភ្នំពេញ បានបើកបុកម៉ូតូសង់០១៤ កិនជាប់ខាងក្រោមរថយន្តអូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសាច់ញាតិស្ត្រីរងគ្រោះបានឲ្យដឹងថា មានអាយុ២៨ឆ្នាំ ជាអ្នកម៉ាស្សានៅម្តុំទួលទំពូង ស្នាក់នៅម្តុំខណ្ឌដង្កោ ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់