រតនគិរី: ដំណើរឆ្លងកាត់ទន្លេ អូរ ផ្លូវភក់ និងកាត់ព្រៃលំបាក របស់ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៩៩គ្រួសារ និងសិស្សានុសិស្សជាជនជាតិដើមភាគតិច នៅក្នុងភូមិបាក់កែ និងភូមិអ៊ីទូប ឃុំវើនសៃ ស្រុកវើនសៃ នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៦នេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយក្តីគោរពស្រលាញ់ និងអបអរសាទរចំពោះ ការអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋមិនថា នៅតំបន់ដាច់ស្រយ៉ាលយ៉ាងណា។
លោកបាននាំមកនូវបណ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិតិព្រឹទ្ធបណ្ឌិត និងបានទទួលយក នូវសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋដោះស្រាយជូនពួកគាត់ ផងដែរ៕











មតិយោបល់