បាត់ដំបងៈ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា២២និង០០នាទីយប់ នៅក្រុម៨ ភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង មានករណីអគ្គិភ័យមួយករណីបានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នងដែលមានទំហំ៤មx៧ម ធ្វើអំពីឈើប្រក់សង្ក័សី សង់ផ្ទាល់ដី ម្ចាស់ឈ្មោះ រស់ ចិន្តា ភេទស្រី អាយុ៥៥ឆ្នាំ បានចេញទៅរស់នៅជាមួយកូន នៅខេត្តតាកែវ អស់រយៈពេលជាង១ឆ្នាំមកហើយ ។
មូលហេតុ៖ បណ្តាលមកពីឈ្មោះ ធា ចាន់ទ្រី ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាកូនបង្កើត) បានយកភ្លើងដុតផ្ទះខ្លួនឯង ក្នុងពេលមិនមានមនុស្សនៅផ្ទះ ហើយបានប្រមូលខោអាវរត់គេចខ្លួនបាត់ស្រមោល ។
ករណីនេះកម្លាំងជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ដើម្បីជួយអន្តរាគមន៍បាញទឹកទប់ស្កាត់ កុំអគ្គិភ័យឆេះរាលដាលបន្តទៅឆេះផ្ទះដែលនៅក្បែរនោះ ៕
មតិយោបល់