ព័ត៌មានជាតិ

ក្រុមចោរដាវសុាំម៉ូរ៉ៃ និងកាំបិតបុ័ងតោដ៏ល្បី ១៣នាក់ អស់លក្ខ័ក្រោមដៃនគរបាលព្រហ្មទណ្ឌ

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមចោរប្លន់ ១៣នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។

លោកវរ:សេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឲ្យ Post News ដឹងថា នៅរសៀលនេះថា ពួកក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញជារៀងរាល់យប់ ដោយបានប្រើប្រាស់ដាវសុាំម៉ូរ៉ៃ និងកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ ។

លោក យិន សាន បានប្រាប់ថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ និងអធិការដ្ឋាននគរបាល ខណ្ឌចម្ការមន ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមចោរប្លន់ទាំងនោះ។ ក្រោយពីបានធ្វើការសហការមួយ និងអធិការដ្ឋាននគរបាលខណ្ឌទាំង០៣ កម្លាំងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះ បានចំនួន ០៦នាក់ ហើយក៏បានបើកការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ផ្សេងទៀត។

លោកបានបន្តទៀងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននោះ៖
-ទី១ ឈ្មោះ ម៉ន សុជាតិ ហៅ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
-ទី២ ឈ្មោះ ខាត់ សុភា ហៅ ប៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន
-ទី៣ ឈ្មោះ ឪ វិសារ ហៅ សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលលេខ២៤ ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
-ទី៤ ឈ្មោះ ឆយ សុវណ្ណម៉ូលី ហៅ ម៉ូលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១០អ៊ី ផ្លូវលេខ១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន
-ទី៥ ឈ្មោះ ជំនិត សុខ:ឧត្តមសំណាង ហៅ ណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
-ទី៦ ឈ្មោះ ទៀង ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦១អឺ០ ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន
-ទី៧ ឈ្មោះ អ៊ុង មាស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៣BZ ផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
-ទី៨ ឈ្មោះ គៀង ផាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
-ទី៩ ឈ្មោះ គុយ សារ:ថង ហៅ ថង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៧៧ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន
-ទី១០ ឈ្មោះ ស៊ីម វណ្ណឌី ហៅ ឈៀង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវឌួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
-ទី១១ ឈ្មោះ នុត និមល ហៅ បុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
-ទី១២ ឈ្មោះ ហុង សង់ទីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ៨ បុរីលឹម ឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ
-ទី១៣ ឈ្មោះ ផុល អុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវឌួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានធ្វើការដកហូតម៉ូតូ៦គ្រឿង, ដាវសាម៉ូរ៉ៃ និងកាំបិតបុ័ងតោ។

បច្ចុប្បន្នជនសង្ស័យ ១៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-05-20_18-10-59 photo_2016-05-20_18-11-00 photo_2016-05-20_18-11-01 (2) photo_2016-05-20_18-11-01 photo_2016-05-20_18-11-02 (2) photo_2016-05-20_18-11-02 photo_2016-05-20_18-11-03 photo_2016-05-20_18-11-04 photo_2016-05-20_18-11-05 (2) photo_2016-05-20_18-11-05

មតិយោបល់