ទៀតហើយ! ឃាត់ខ្លួនមុខសញ្ញាចាស់ចែកចាយគ្រឿងញៀន៣នាក់ ដកហូតWY ១៥គ្រាប់និងម៉ូតូ៣គ្រឿង

ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការស្រុកបន្ទាយអំពិល បានប្រាប់Post News មុននេះបន្តិចថា សមត្ថកិច្ចបានដឹកនាំកម្លាំងចុះល្បាតធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចាស់ ចែកចាយគ្រឿងញៀនចំនួន៣នាក់ ដកហូតបានថ្នាំញៀនប្រភេទWY ចំនួន១៥គ្រាប់ និងម៉ូតូ៣គ្រឿង។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ទី១មានឈ្មោះ សារឿន តុប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ អំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល , ទី២ឈ្មោះ អ៊ាញ សុចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំបេង ស្រុកបន្ទាយអំពិល និងទី៣ឈ្មោះ តុប ផល្លា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅឃុំបេង ស្រុកបន្ទាយអំពិល ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន ១៥គ្រាប់, ម៉ូតូចំនួន៣គ្រឿង និងទូរសព្ទដៃ ចំនួន២គ្រឿង ហើយ បច្ចុប្បន្នសមត្ថកិច្ចយើង កំពុងសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់