ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីឆក់ទូរស័ព្ទម៉ាក Iphon SXMex នៅមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ថិតក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចប្រាប់ថា ទូរស័ព្ទគេ មានភ្ជាប់ប្រព័ន្ធ GpS ហើយក៏យកមកឆែកមើលទីតាំង ឃើញនៅផ្លូវចោមចៅ ថិតក្នុងសង្កាត់ចោមចៅ១ ពេលនោះកម្លាំងប៉ុសកត៍កាកាបទី១ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ តាមរករួចឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះមានស្រី១នាក់ យកមកសួរនាំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យគឺ ពួកគេធ្លាប់ធ្វើសកម្មភាពឆក់ និងប្លន់ជាច្រើនលើកក្នុងទឹកដីក្រុងភ្នំពេញ៕
មតិយោបល់