ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសចំនួន១គោលដៅ ស្ថិតនៅការដ្ឋានសំណង់ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៩៣នាក់ក្នុងនោះស្រី៧នាក់ ជនជាតិចិនដីគោកសរុបចំនួន៥១នាក់ក្នុងនោះស្រីម្នាក់ និងជនជាតិវៀតណាមសរុបចំនួន៤២នាក់ក្នុងនោះស្រី៦នាក់ ពីបទលួចឆ្លងដែនចូលស្នាក់នៅនិងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែននិងសៀវភៅការងារ៕



https://youtu.be/xWjbcbljmuE
មតិយោបល់