ព័ត៌មានជាតិ

Update៖ បុគ្គលិកក្រុមហ៊ុន អគ្គិសនី អានកូ ម្នាក់ត្រូវចរន្តឆក់ស្លាប់លើបង្គោលភ្លើង យ៉ាងអាណោចអធ័ម

បន្ទាយមានជ័យ: នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីនាទីរសៀល មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យបាត់បង់អាយុជីវិត នៅចំណុចលើបង្គោលភ្លើង ជាប់ផ្លូវបេតុង ខាងលិចវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

សាកសពឈ្មោះ ឈិន សាវុធ ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
រស់នៅភូមិកោះស្នួន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ ជាងភ្លើង ខាងតបណ្តាញ។

តាមការបំភ្លឺរបស់ឈ្មោះ ចក់ សីហា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទូរស័ព្ទ លេខ ០៩៩៩៤៨៤៥៦ មុនកើតហេតុខាងក្រុមហ៊ុន អគ្គិសនី អានកូ បានចាត់បុគ្គលិកចំនួន ៦នាក់ ឲ្យទៅពង្រីក បណ្តាញជូនអតិធិជន នៅក្រោយវត្តផ្សារកណ្តាល ដោយមួយបង្គោលភ្លើង អ្នកតម្លើងមានគ្នា ២នាក់៖
១/ឈ្មោះ ឈិន សាវុធ ( សាកសព ) ។
២/ឈ្មោះ ចក់ សីហា ភេទប្រុស ។

ពេលឡើងលើបង្គោលភ្លើងបំរុងត ចរន្តឈ្មោះ ឈិន សាវុធ ក៏ឆក់និងខ្សែ ភ្លើងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត លើបង្គោលភ្លើងនោះតែម្តង ៕

មតិយោបល់