ព័ត៌មានជាតិ

ជនជាតិចិន២នាក់ បើករថយន្តលឿនធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង របួសធ្ងន់

ត្បូងឃ្មុំ: លោកសេនាធិការនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរបួសធ្ងន់២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៥០ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកTOYOTA HILUX ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ2A-1154 បើកបរដោយឈ្មោះ យ៉ាំង សឺសៀ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅរោងចក្រកែច្នៃឈើ ,ឈ្មោះ យុង នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរជាមួយឈ្មោះ ចាំង ហុងជីង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ស្នាក់នៅរោងចក្រជាមួយគ្នា (របួសធ្ងន់) ។ ក្នុងទិសដៅត្បូងទៅជើង ក្នុងល្បឿនលឿនពី អន្លង់ជ្រៃ ទៅក្រែក លុះមកដល់ចំណុចកើតហេតុបានជ្រុលធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លើង ។

ការខូចខាត ខូចរថយន្ត១គ្រឿង នឹងបង្គោលភ្លើង១ដើមកម្រិតធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក៕

មតិយោបល់