ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់២នាក់

តាកែវ: លោកអធិការនគរបាលស្រុកអង្គបូរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ រំលងអធ្រាត្រថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវ1TK1 ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

មុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-3169 ជិះដោយឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ របួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។ ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង បុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៥ ពាក់ស្លាកលេខ កំពត1E-4428 ជិះដោយឈ្មោះ សឹង សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់កន្លែងកើតហេតុខាងលើ របួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់