ព័ត៌មានជាតិ

ឯកឧត្តម​ ​គឹម សន្តិភាព៖ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នឹងត្រូវបន្តអនុវត្តវិធានការថ្មី

រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ តាមរយៈសេចក្តីសម្រេចលេខ ៥៥ សសរ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១!

ហេតុនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបន្តអនុវត្តវិធានការថ្មីដែលនឹងត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលនាពេលខាងមុខ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩ !

 

មតិយោបល់