ព័ត៌មានអន្តរជាតិ

ភ្លៀងនៅតែបន្តធ្លាក់ជោកជាំ បង្កឲ្យជនលិចតំបន់មួយចំនួន នៅទីក្រុងបាងកក

ថៃៈ មជ្ឈមណ្ឌលបង្ការទឹកជំនន់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា យ៉ាងហោចណាស់ ទីតាំងសំខាន់ៗចំនួន ២៩ កន្លែងនៅទីក្រុងបាងកក បានជួបប្រទះបញ្ហាទឹកជំនន់ ដោយសារភ្លៀងធ្លាក់ជោកជាំ នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

នៅរសៀលថ្ងៃនេះ មានភ្លៀងធ្លាក់ថមថយ ក្នុងសង្កាត់ Thon Buri និងប៉ែកកណ្ដាលទីក្រុងបាងកក ប៉ុន្តែពពកខ្មៅដ៏ធំមួយ កំពុងបន្តដំណើរឆ្ពោះទៅភាគខាងកើតនៃទីក្រុងនេះ។

ប្រភពដដែរ បានបញ្ជាក់ថា ការធ្លាក់ទឹកភ្លៀងមានកម្ពស់ ៩៥,៥ មីល្លីម៉ែត្រ ក្នុងមួយម៉ោង នៅស្រុក Bang Khen ខណៈដែលកម្រិតទឹកជំនន់ បានកើនទ្បើងពី ១០ទៅ ២០ សង់ទីម៉ែត្រ ៕

មតិយោបល់