ភ្នំពេញៈ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរ អាកាសសិត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ក្នុងសួនវឌ្ឍន២ មានកម្មការិនីម្នាក់ ឈ្មោះ ខាត់ សាម៉ើ ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដើរដួលនៅក្នុងរោងចក្របណ្តាលអោយរបួសបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវ ដោយមានដំណឹងថាកម្មករខាងលើស្លាប់ កម្មករកម្មការិនីដែលធ្វើការនៅក្នុងរោងចក្របានដួលសន្លប់ជាបន្តបន្ទាប់ចំនួនប្រមាណ៣០នាក់។
ក្រោយពេលកើតហេតុក្រុមហ៊ុនបានអោយកម្មករកម្មការិនីចេញទៅផ្ទះរៀងៗខ្លួន ចំណែកកម្មករកម្មការិនីដែលដួលសន្លប់ទាំងនេះត្រូវបានក្រុមហ៊ុនកាត់ដេរខាងលើបានដឹកជញ្ជូនតាមរថយន្តរបស់រោងចក្រយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនព្រែកកី។
ចំណែកសពស្រ្តីខាងលើត្រូវបានដឹកបញ្ជូនទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/nPuy6bffk1E
មតិយោបល់