នាវេលាម៉ោង ៣ រសៀល មុននេះបន្តិច ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះលើក្រុម សូលទីឡូអង្គរ ដោយលទ្ធផល ៤ទល់១ នាកីឡដ្ឋានស្តាតចាស់។
៤ គ្រាប់របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រកបានដោយកីឡាករ ទិត្យ ឌីណា ២ គ្រាប់ នៅនាទី ៣១ ជាការទាត់បាល់ពិន័យ ១១ ម៉ែត្រ និងនាទី ៥១ ខណៈដែលកីឡាករ សុផល ឧត្តម រកបាននៅនាទី ៤៨ និង ១ គ្រាប់ទៀតទាត់បាល់បញ្ចូលទីដោយ ឈិន ម៉េងស៊ាង នៅនាទី ៣៧ ចំណែកគ្រាប់បាល់របស់ក្រុម សូលទីឡូអង្គរ រកបានដោយ កែវ សុផល នៅនាទី ៨៦ ហើយកីឡាករ កង ឧត្តម មានឳកាសទាត់បាល់ ១១ ម៉ែត្រដែរតែធ្វើមិនបានសម្រេច។
មតិយោបល់