ព័ត៌មានជាតិ

វៀតណាមប្រុសស្រី២នាក់ ជួញដូរគ្រឿងញៀន នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ឃាត់ខ្លូនជនសង្ស័យចំនួន២នាក់ ស្រីម្នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីចុះបង្ក្រាប ការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់គ្មានលេខ សំណង់មិនរៀបរយ មាត់ទន្លេ ភូមិ ដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ស្រីម្នាក់ ១-ឈ្មោះ អៀង ហៀង ហៅធៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ (ជួញដូរ)។
២-ឈ្មោះ ង្វៀង ធីហុង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសំណង់ មិនរាបរយមាត់ទន្លេ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណច្បារអំពៅ រាជធានីភ្នំពេញ(ជួញដូរ់)។

ក្រោយបង្ក្រាប ដកហូតបានវត្ថុតាងរួមមាន៖
– ក្រាមពណ៍សថ្លា ១ថង់តូច (សង្ស័យថ្នាំញៀន)
– ខ្សៅដុំពណ៍ប្រផេះ ២ថង់តូច(សង្ស័យថ្នាំញៀន)
-ឧបករណ៍សំរាប់ជក់ថ្នាំញៀន ១កំប្លេរ
-ទុយោជរ័កែច្នៃ សំរាប់ចូកថ្នាំញៀន ១កំណាត់
-ដែកកេះចំនួន១
-កូនថង់ប្លាស្ទីក សំរាប់ច្រកថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ដៃ ២គ្រឿង
– ម្ជុលសារាំងសំរាប់ចាក់ចំចួន ១៤១សារាំង
– ទឹកថ្នាំសំរាប់លាយចាក់ចំនួន ៦៨ដប
– ដាវ ១ដើម។

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

photo_2016-05-21_07-04-03 photo_2016-05-21_07-04-04photo_2016-05-21_07-04-03 (2)

មតិយោបល់