ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបហាងកាហ្វេយីហោ «ម្លប់ឬស្សី» ឃាត់មនុស្ស១៤នាក់

ព្រះសីហនុៈ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងគណៈបញ្ជាការដឹកនាំ អនុវត្តន៍ច្បាប់ខេត្តព្រះសីហនុ បង្ក្រាប ហាងកាហ្វេមួយកន្លែងទៀតក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស១៤នាក់ ដែលមានការជួបជុំគ្នាច្រើនហូបកាហ្វេ នៅក្នុងហាងកាហ្វេយីហោ «ម្លប់ឬស្សី» ស្ថិតនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ពុំស្តាប់តាមការណែនាំរបស់ក្រុមការងារ ផ្ទុយនឹងបំរាមរបស់រដ្ឋបាលខេត្ត។ មុននឹងឈានដល់ការបង្ក្រាបនេះសមត្ថកិច្ចបានចុះ ធ្វើការអប់រំ ចំនួន ១លើករួចមកហើយ ប៉ុន្តែហាងកាហ្វេនេះមិនស្តាប់តាមការណែនាំ ទើបក្រុមការងារចុះទៅឃាត់ ក្នុងនោះរួមមានម្ចាស់ហាងកាហ្វេ ចំនួន ០១នាក់ និងភ្ញៀវចំនួន ១៣នាក់ សរុប ១៤នាក់នាំយកមកទីបញ្ជាការស្រាល ដោះស្រាយបន្តតាមគោលការណ៍ដែលរដ្ឋបាលខេត្តកំណត់៕

 

មតិយោបល់