ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀន១ឈុត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ដោយមានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៍ ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្ត៍ច្បារអំពៅ២ ចុះបង្ក្រាបជាក់ស្តែង ករណី ជួញដូរ និងសំរួលផ្តល់ទីតាំង ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច បន្ទប់ក្រោមផ្ទះលេខ០០៣ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង១១ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់៖
ទី១-ឈ្មោះកែវ រ៉ាន់ ហៅចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់កើតហេតុខាងលើ (សំរួលផ្តល់ទីតាំងឲ្យប្រើប្រាស់) ទី២-ឈ្មោះសៀង ទ្រី ហៅសុខសាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជយ័ (ជួញដូរ)។

ក្រោយបង្រ្កាប ដកហូតបានវត្ថុតាងរួមមាន៖
-ក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន) ០១កញ្ចប់ថង់តូច
-ឧបករណ៍ជក់ថ្នាំញៀន ០១កំប្លេរ
-ដែកកេះ០២ និងកូនថង់ប្លាស្ទីក០២
-ក្រដាស់បារីសំរាប់ជក់ថ្នាំញៀន០១សន្លឹក
-កូនកន្ត្រៃ០១ និងកាំបិតផ្គាក់០១
-ទូរសព្ទ័ចំនួន ០២គ្រឿង
-ម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-0603 លេខតួ-លេខម៉ាស៊ីន8801680។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕


photo_2016-05-21_07-19-50 photo_2016-05-21_07-19-51 (2) photo_2016-05-21_07-19-51

មតិយោបល់