ព័ត៌មានជាតិ

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

ត្បូងឃ្មុំ: មន្ត្រីផ្នែករដ្ឋបាលព្រៃឈើមេមត់ និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នាក់ការសន្តិសុខ៧០១ស្រុកពញាក្រែក បានចាប់ឃាត់រថយន្ត១គ្រឿង ដឹកឈើខុសច្បាប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ៧មករាក្រែក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់់បានរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7429 ដែលដឹកជញ្ជូនឈើគ្រាក់ប្រភេទប្រណីត(គ្រញូង)ចំនួន ៦៩ដុំ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។

បច្ចុប្បន្ន វត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការកងរាជអាវុធហត្ថខេត្ត ដើម្បីវាស់វែង និងចងក្រងសំណុំរឿងតាមនីតិវិធី៕

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

មតិយោបល់