ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៤៥កញ្ចប់តូចធំ

ព្រះសីហនុ: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន។

ជនសង្ស័យឈ្មោះ នៅ ភេទប្រុស ហៅលី អាយុ២៥ឆ្នាំ ។

ការចុះបង្រ្កាបបានធ្វើឡើងនៅប្រហែលម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងភូមិ១ ក្រុមទី៧ សង្កាត់១ ដោយចាប់បាននូវវត្ថុតាងសារធាតុញៀន ចំនួន៤១កញ្ចប់តូច នឹង៤កញ្ចប់ធំ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សួស សីលា នាយការិយាល័យផ្នែកប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះសីហនុ ៕

មតិយោបល់