ព័ត៌មានជាតិ

សង្ស័យបែកថ្នាំញៀន! ស្រែកថាគេដេញកាប់លោតឡើងលើដំបូលផ្ទះពលរដ្ឋ ពីមួយទៅមួយបង្កការភ្ញាក់ផ្អើល

ភ្នំពេញ: យុវជនម្នាក់សង្ស័យបែកថ្នាំរត់ឡើងដំបូលផ្ទះប្រជាពលរដ្ឋម្តុំខាងក្រោយវត្តស្ទឹងមានជ័យពលរដ្ឋស្មានថាចោរ
នាំគ្នាផ្អើលចោមរោមមើលព្រោងព្រាត។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ សុខ ម៉ូក អាយុ២៩ឆ្នាំ មុខរបរកម្មករលើកដែក មានស្រុកកំណើតនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែលបន្តទៀតថា ខណ:ពេលឃើញសមត្ថកិច្ចស្ពាយកាំភ្លើងទៅទើបជនបែកថ្នាំខាងលើចុះពីលើដំបូលផ្ទះ អោយសមត្ថកិច្ចជួយ ថាមានគេដេញវាយតាំងពីផ្សានាគមាសរហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ខ្លួនរត់ចូលប្រឡាយទឹកស្អុយផង ឡើងដំបូលផ្ទះគេផង ប្រហែលជាប្រើប្រាស់គ្រឿងញៀនច្រើនពេកទើបបាត់បង់ស្មារតី។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនខាងលើមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើការសាកសួរ៕

https://youtu.be/56grXngRDaI

មតិយោបល់