ព័ត៌មានជាតិ

Update៖ កម្មករសំណង់ម្នាក់ស្នាក់នៅផ្ទះជួល ប៉ុនប៉ងចងកធ្វើអត្តឃាត៣លើក ទើបបានសម្រេច

ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២និង៣៥នាទី មានករណីបុរសកម្មករសំណង់ម្នាក់ ប៉ុនប៉ងចងកធ្វើអត្តឃាតចំនួន៣លើក ទើបបានសម្រេច នៅក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ កែវ គឹមឡេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿងហេតុ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងទៅប៉ុន្មានខែនេះ ជនរងគ្រោះបានប៉ុនប៉ងធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ចំនួន២លើកមកហើយ ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវក្រុមគ្រួសារ និងអ្នកជិតខាងជួយសង្រ្គោះទាន់ពេលវេលា ។ លុះនៅវេលាព្រឹកកើតហេតុ ជនរងគ្រោះបានសុំលុយម្តាយមីងរបស់ខ្លួន យកកង់ទៅជួសជុលសម្រាប់ជិះទៅធ្វើការសំណង់ តែម្តាយមីងមិនទាន់មានលុយឲ្យ ហើយគាត់ក៏បានចេញដំណើរ ទៅលក់ដំឡូងស្ងោរបាត់ទៅ ពេលគាត់ត្រឡប់មកពីលក់វិញ ដល់ផ្ទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកមែន ហើយបានប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់