ទើបតែចេញបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ តែបទOriginal Song ថ្មីសន្លាងរបស់ផលិតកម្ម BN ក្រោមចំណងជើងថា«មនុស្សម្នាក់ដឹងខុស» កន្ត្រាក់បានការគាំទ្រខ្លាំងហួសពីការស្មាន។ អ្វីដែលធ្វើអោយម្នាក់ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម្ចាស់បទមិនត្រូវបានគេទម្លាយ ក្នុងពេលដែលដែលអ្នកចូលទៅស្ដាប់បទនោះលើផេកផលិតកម្មក៏បានទាយថាអ្នកច្រៀងគឺតារាចម្រៀងលោកសេម ច្រើនឡើង ក្នុងពេលដែលលោកសេម ត្រូវគេដឹងរួចទៅហើយថាជាតារាចម្រៀងផ្ដាច់មុខរបស់TMS ដែលគ្រប់គ្រងដោយអ្នកនាងយុគ ចិន្តា ដែលច្បាស់ណាស់ថាគឺមិនអាចចេញមកច្រៀងក្នុងផលិតកម្មមួយផ្សេងទៀតបាន។ អ៊ីចឹងហើយ ទើបបទចម្រៀងមួយនេះ ត្រូវគេចោទសួរខ្លាំងឡើងថាជាសំឡេងអ្នកណា ដែលមានទឹកដមសំឡេងដូចតារាចម្រៀងសេមដល់ម្លឹង។ មកទល់ម៉ោងនេះ បទ«មនុស្សម្នាក់ដឹងខុស»ត្រូវគេចែកចាយច្រើន ហើយសមាសភាពតារាចម្រៀងដែលត្រូវគេប្រើយកមកទស្សនទាយក៏មានចំនួនច្រើននាក់ដែរ ដោយគ្រាន់តែភាគរយបាញ់ទៅលើលោកសេម គឺច្រើន ក្នុងពេលដែលលោកសេម ត្រូវគេដឹងពីកុងត្រារបស់លោកជាមួយអ្នកនាងយុគ ចិន្តា ថាមិនអាចទៅរួចនោះ។
លោកគីម ថាណា អ្នកគ្រប់គ្រងរួមប្រចាំផលិតកម្ម BN និងជាអ្នកចម្រៀងផង បានអះអាងថាបទនេះគឺជាស្នាដៃកូនខ្មែរដែលបាននិពន្ធឡើងដោយផលិតកម្ម BN ហើយដោយខាងផលិតកម្មយល់ថាបទនេះមានសាច់ភ្លេងល្អក៏សម្រេចជ្រើសរើសអោយតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងធ្លាប់ល្បីល្បាញមកពីផលិតកម្មមួយផង អោយច្រៀងបទនេះ។ យ៉ាងណាមិញលោកថាគោលការណ៍របស់ផលិតកម្មមិនទាន់អោយបញ្ចេញឈ្មោះអ្នកចម្រៀងដែលជាម្ចាស់បទនោះទេ ដោយទុកអោយមហាជនចាំអ៊ុតមួយប្រាវទៀតសិន។ លោកថាមិនយូរទៀតទេ ម្ចាស់បទ«មនុស្សម្នាក់ដឹងខុស»នឹងត្រូវបង្ហាញខ្លួន ក្នុងពេលដែលការទស្សន៍ទាយថាជាតារាចម្រៀងសេម គឺលោកប្រាប់ថា មិនសូវជាមានភាគច្រើនត្រូវច្រើន។
ចង់ដឹងថាបទនេះពិរោះកម្រិតណា សាកស្ដាប់បន្តិចមើល៖
https://www.youtube.com/watch?v=T8qt27lEEPY
មតិយោបល់