ព័ត៌មានជាតិ

First News៖ជនបរទេសម្នាក់ ទំនងមានបញ្ហាសតិអារម្មណ៍ ឡើងបើករថយន្តដឹកដីបង្កគ្រោះថ្នាក់រេពេញផ្លូវត្រូវពលរដ្ឋគប់ខ្ទេចក្បាលរថយន្ត និងស្ទាក់វាយរបួសបែកមុខមាត់!

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មុននេះបន្តិច ជនបរទេសម្នាក់ ទំនងជាមានបញ្ហាសតិអារម្មណ៍ បានឡើងបើករថយន្តដឹកដីរបស់គេដែលកំពុងឈប់ការដ្ឋាន នៅម្តុំកោះពេជ្រ បើកទៅបង្កគ្រោះថ្នាក់ រួចគេចពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាគប់រថយន្តនិងស្ទាក់ចាប់ជនបរទេសនេះបានដាក់ឡើងទ្រោមខ្លួន នៅក្នុងខណ្ឌដូនពេញ។

កើតហេតុនៅម៉ោង៤រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់