ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស សម្ដែងការខកចិត្ត និងបញ្ជាក់ទៅលោក ត្រាំ ថា ទ្វារនៅតែបើកចំហ ចំពោះការចូលរួមអាមេរិកលើ…

អង់គ្លេសៈ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បាននិយាយជាមួយប្រធានាធិបតីអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រកាសថា អាមេរិកនឹងចាកចេញពីកិច្ចព្រមព្រៀង បម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯវិមាន 10 Downing Street លោកស្រី May បានសម្តែងការខកចិត្តរបស់ខ្លួន ទៅកាន់លោក ដូណាល់ ត្រាំ អំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយគ្នា។

យោងតាមអ្នកនាំពាក្យរបស់លោកស្រី May បានឲ្យដឹងថា លោក ត្រាំ បានហៅទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងការពិភាក្សាអំពីការសម្រេចចិត្តរបស់លោក ដើម្បីឲ្យសហរដ្ឋអាមេរិកចាកចេញពី កិច្ចព្រមព្រៀងប៉ារីស។

ប្រភពដដែរ បានបញ្ជាក់ថា «លោកស្រី May មិនត្រឹមតែសម្តែងការខកចិត្តជាមួយនឹងការសម្រេចចិត្តនេះទេ ប៉ុន្តែថែមទាំងបានសង្កត់ធ្ងន់ថា អង់គ្លេសនឹងនៅតែប្តេជ្ញាចិត្តបន្ត ក្នុងកិច្ចព្រមព្រៀងប៉ារីស ដូចដែរលោកស្រី ធ្លាប់បានបង្ហាញគោលជំហរនាពេលថ្មីៗ នៅឯកិច្ចប្រជុំ G7 ។

ក្នុងនោះដែរ លោកស្រី May បានបញ្ជាក់យ៉ាងច្បាស់ទៅលោកប្រធានាធិបតីថា « ទ្វារនៅតែបើកចំហចំពោះការចូលរួមរបស់សហរដ្ឋអាមេរិក នាពេលអនាគត នៅក្នុងកិច្ចព្រមព្រៀងមួយនេះ»៕

មតិយោបល់