ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានទៅបាញ់ថ្នាំស្រូវ បែរជាពុលស្លាប់ទៅវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចបត់កង់ ស្ថិតនៅ
ភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សុខ នៅ អាយុ៥៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ មឿន បូ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន៨នាក់ ប្រុស៤នាក់។
នៅថ្ងៃកើតហេតុកាលពីម៉ោង២និង៣នាទីរសៀលជនរងគ្រោះបានបើកគោយន្តចេញពីផ្ទះ ជាមួយកូនប្រុសអាយុ
១០ឆ្នាំទៅជាមួយ។ ពេលទៅដល់ជនរងគ្រោះបានលាយថ្នាំបាញ់ស្រូវបានស្រែ២ ស្រាប់តែពុលថ្នាំដួលនៅកណ្តាលស្រែក្នុងទឹក ពេលនោះកូនប្រុសបានរត់ទៅជួយដោះបំពង់ថ្នាំចេញពីខ្លួនឪពុកតែដោះមិនបាន ក៏រត់ចេញមកផ្លូវស្រែកហៅឲ្យអ្នកជិតខាងគេជួយ ពេលប្រជាពលរដ្ឋរត់មកជួយ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕
មតិយោបល់