ព័ត៌មានជាតិ

បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីចូលបន្ទប់ឆ្លៀតឳកាសចាប់រំលោភផ្អើលដល់អ្នកជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: បុរសល្មោភកាមម្នាក់មានប្រពន្ធកូនរួចទៅហើយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនាំគ្នាដេញចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលរបស់ជនសង្ស័យក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យល្មោភកាមមានឈ្មោះប្រាក់ ព្រែក ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះន ណ ភេទស្រី អាយុ ៤ឆ្នាំ។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងស្រីរងខាងលើបានទៅលេងបន្ទប់ជួលរបស់ជនសង្ស័យដោយឃើញឱកាសល្អស្ងាត់ជនសង្ស័យក៏បានបិទទ្វារបន្ទប់ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះតែម្ដង ខណៈនោះត្រូវបានប្រជាពលរដ្ឋជិតខាងឃើញបិទទ្វារបន្ទប់មានការសង្ស័យក៏បានទៅអើតមើលបន្ទប់ក៏បានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះក៏បានស្រែកផ្អើលឆោឡោឡើង ភ្លាមនោះជនសង្ស័យមានការភ័យស្លន់ស្លោក៏បានស្ទុះរត់ចេញពីកន្លែងកើតហេតុត្រូវបានប្រជាពលរដ្ឋដេញតាមរហូតដល់វត្តមង្គលហៅវត្តព្រែកព្នៅក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅយកមកសួរនាំចំណែកឯក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញតែម្ដង។

បច្ចុប្បន្នជនសង្ស័យក្រោយពីសាកសួរនាំរួចត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីសាកសួរបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់