ព័ត៌មានជាតិ

ប្រយត្ន័! ពុលបាយផ្អូមនៅស្រុកគាស់ក្រឡ បណ្តាលឲ្យមនុស្សជិត៤០នាក់រងរបួស

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន៣៧នាក់ រងរបួស បន្ទាប់ពីពុលបាយផ្អូម ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោយពីមានករណីពុលបាយផ្អូមនេះរួចមក អាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ ដោយដឹកយកអ្នករងរបួសដោយការពុលខាងលើនេះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្រុកមោងឫស្សី។

ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មនុស្ស៣៧នាក់នេះ មានប្រុសចំនួន៣៥នាក់ និងស្រីចំនួន២នាក់ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ ហើយពេលនេះ ជនរងគ្រោះទាំងនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

មតិយោបល់