ភ្នំពេញៈ រថយន្តដឹកម៉ាស៊ូតដែលមានអក្សរLIM LONG បានបើកបុករថយន្តកុងតឺន័រពីក្រោយបណ្តាលឲ្យរងការខូចខាតកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងតឺន័ររងការខូចខាតតិចតួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោ១២និង៣០នាទីថ្ងៃត្រង់ ទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដែលមានអក្សរLim Longអត់ស្លាកលេខបើកបរក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងមេច ក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងតែបើកនៅខាងមុខស្របទិសគ្នតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើតដូចគ្នា បណ្តាលឲ្យរងការខូចខាតកំណាត់មុខយ៉ាងដំណំ ហើយរេចង្កូតមកខាងស្តាំបណ្តាលឲ្យធ្លាក់ប្រឡាយទៅមុខលែងរួច ហើយអ្នកបើករថយន្តនោះបានកៀបជាប់កាប៊ីនរថយន្តតែសំណាងល្អរងរបួសស្រាល។
ចំណែករថយន្តកុងតឺន័ររងការខូចខាតតិចតួច ហើយបានបន្តដំណើរទៅមុខបាត់ស្រមោល ហើយមិនមានអ្នកណាចាំស្លាកលេខរថយន្តកុងតឺន័រនោះទេ។
ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានម្ចាស់យករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
https://youtu.be/8_iPyZvItmA
មតិយោបល់