ព័ត៌មានជាតិ

ពិធីសុំទឹកភ្លៀង

មកដល់​សព្វថ្ងៃនេះ កសិកម្ម​នៅ​តែ​ជា​វិស័យ​មួយ​យ៉ាង​សំខាន់​របស់​ខ្មែរ​។ ក្នុង​ការប្រកប​របរ​ស្រែ​ចម្ការ​អ្នកស្រុក​នៅ​តែ​ពឹងផ្អែក​លើ​ធម្មជាតិ​ស្ទើរតែ​ទាំងស្រុង​នៅឡើយ ជាពិសេស​សង្ឃឹម​លើ​ទឹក​ភ្លៀង​។ ទោះបីជា​បរិមាណ​ទឹកភ្លៀង​គ្រប់គ្រាន់​សម្រាប់​១​ឆ្នាំ​ក័​ពុំ​ទាន់​ទៀតថា​អស់​ដែរ ត្បិត​ជួនកាល​ការ​ដែល​បង្អុរ​មក​នោះ​មិន​ត្រូវ​តាម​ពេលវេលា​។ ពេល​សំណាប​ចាប់ផ្តើម​លូតលាស់​ធម្មតា ភ្លៀង​ក៏​បែរ​ជា​រាំង​ទៅ​វិញ​ធ្វើឲ្យ​សំណាប​ក្រៀម​ស្វិត​ជួន​កាល​ទៀត​សំ​ណាបត្រូវ​រីកលូតលាស់​ស្រាប់តែ​ភ្លៀង​ក៏​ធ្លាក់​ជាប់ៗ​គ្នា​ច្រើន​ថ្ងៃ បណ្ដាល​ឲ្យ​រលួយ​ខូច​អស់​ក៏​មាន​។​បើកាលណា​ដើមឆ្នាំ​ត្រូវ​ធ្លាក់​ភ្លៀង​ហើយ ពុំ​ឃើញ​ធ្លាក់ ហើយ​ចេះតែ​បន្ត​ការរាំងស្ងួត​នេះ ច្រើន​អាទិត្យ​ទៅទៀត អ្នកស្រុក​តែង​នាំគ្នា​ប្រារព្វ​ «ពិធី​សុំ​ទឹកភ្លៀង»​។ ឯ​របៀបរបប ឬ​កិច្ច​ដែល​ធ្វើ​នោះ​តែងតែ​ខុសៗ​គ្នា​ទៅ​តាម​តំបន់ ខ្លះ​ប្រើ​តែ​កិច្ច​ក្នុង​ជំនឿ​ជី​វច​ល​សុទ្ធសាធ ខ្លះ​ទៀត​មាន​បញ្ចូល​កិច្ច​ព្រះពុទ្ធ​សា​នា​ផង​។​
​ពេលនេះ យើង​សូម​លើកយក​តែ​ឧទាហរណ៍​ពីរ​ដែល​អ្នក​ដែល​អ្នកស្រុក​នៅ​អង្គរ​រៀបចំ​ធ្វើ​នៅ​តាម​ប្រាសាទ​។ ឧទាហរណ៍​ទី​១ ហៅថា «​ឆាន់​សុំ​ទឹកភ្លៀង​» ដោយសារតែ​នៅក្នុង​នោះ​មាន​ការចូលរួម​ពី​ព្រះសង្ឃ​ដែរ​។ ពិធី​នោះ​គឺ​ធ្វើ​នៅមុខ​ប្រាសាទ​មេ​បុណ្យ ដែល​នៅក្នុង​អតីត​បារាយ «​យ​សោធរ​»​។ ឯ​កាលបរិច្ឆេទ​ហាក់ដូចជា​ពុំ​កំណត់​ថ្ងៃ​ច្បាស់លាស់​ទេ គឺ​ទៅតាម​ការមូល​មតិ​រវាង​អ្នកស្រុក និង​អាចារ្យ​។​
​ពិធី​សុំ​ទឹកភ្លៀង​នេះ​ប្រព្រឹត្តិ​ទៅ​មួយ​យប់​ពីរ​ថ្ងៃ​។ នា​រសៀល​ថ្ងៃ​ដំបូង គេ​រៀបចំ​កិច្ច​សែន​ក្រុង​ពាលី ដូច​នៅ​ក្នុង​ពិធី​ជាច្រើន​ទៀត​ដែរ បន្ទាប់មក គេ​និមន្ត​ព្រះសង្ឃ​មក​ចម្រើន​ព្រះ​បរិត្ត​ជា​កិច្ចសាសនា​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​ព្រះសង្ឃ​ឆាន់​ព្រឹក​រួច នៅ​ជ្រុង​ឦសាន​នៃ​ប្រាសាទ អ្នកស្រុក​ដែល​ភាគច្រើន​មក​ពី​ភូមិ​ប្រដា​កនៅ​ជិត​នោះ យក​បង្អែមចម្អាប ផ្លែឈើ គ្រប់​មុខ​មាន​ទ៉ាំង​ក្បាលជ្រូក​ផង​មកទី​ប្រារព្វ​ពិធី​។ ឯ​គ្រឿង​រណ្ដាប់​វិញ​មាន​ស្លា​ធម៌ បាយ​សី ជ​ម និង​ពែ​ជាធម្មតា​។ គ្រឿង​ទាំងអស់នេះ​រៀបចំ​មក​សម្រាប់​កិច្ច​សញ្ជា​ន់​រូប​។ ដូច្នោះ​ហើយ ទើប​យើង​ឃើញ​មាន​ភ្លេង​១​វង់​។​
​ឯ​ខ្មោច​ដែល​នឹង​ចូល​បន្តបន្ទាប់​គ្នា​ក្នុង​រូប​នោះ មាន​ច្រើន​ណាស់ ដូច​ជា​តារា​ជ​(​នៅ​អង្គរវត្ត​) តា​ខូច​(​នៅ​ប្រាសាទប្រែរូប​) តា​សុខ តា​សៅ តា​ដំបង​ដែក តា​ដំបងក្រញូង នាង​ផាត់​សមុទ្ទ នាង​ខ្មៅ អង្គទ​ស្វា ជាដើម​។ រូបនោះ​មាន​ច្រើន ហើយ​សុទ្ធសឹងតែ​ជា​មនុស្ស​ស្រី ដែល​ចូលមក​ផ្តើម​យក​ម្សៅ​លាប​មុខមាត់ ហូប​គ្រឿង​ស្រវឹង​ផ្សេងៗ រាំ​ពត់ពេន​ទៅ​តាម​ចង្វាក់ភ្លេង​។ ក្រៅ​អំពី​ការ​បន់ស្រន់​ដែល​អ្នកស្រុក​និយាយ​សុំ​ទឹកភ្លៀង​ទៅ​ខ្មោច​ផ្សេងៗ​នោះ​ក៏​មាន​អ្នកខ្លះ​ឆ្លៀត​មក​សាកសួរ ឬ​បន់ស្រន់​អ្វី​ទៀត​ដែល​ចា​រឿង​ផ្ទាល់​ខ្លួន​ដែរ​។​
​នៅ​ក្នុង​កិច្ច​ជា​បញ្ចប់​នោះ​គឺ​រូប​មេមត់​កាន់​ធា​ត​ចេក​ពីរ​កំណាត់ ហើយ​រាំ​ប្រទក្សិណ​សំណែន ព្រមទាំង​ពែ​៣​ជុំ រួច​ហើយ​ទើប​វាយ​ពែ​នោះ​ឲ្យ​ដួល ហើយ​រត់​យ៉ាង​លឿង​ផិត​ពី​ទីនោះ​ភ្លាម ហាក់ដូចជា​ខ្លាច​គ្រោះថ្នាក់​អ្វី​កើតឡើង​។​

001_big

002_big

003_big

004_big

005_big

006_big

gg007_big

008_big

009_big

​ពិធី​ទី​២ ឃើញ​គេ​ធ្វើ​នៅ​តាម​ប្រសាទ​នាគព័ន្ធ នៅ​ទៅនោះ​ឥត​មាន​កិច្ច​ព្រះពុទ្ធសាសនា​ទេ តែ​ធ្វើ​ជាប់​គ្នា​២​ថ្ងៃ​ដូចខាងលើ​ដែរ​។ នៅ​រសៀល​ថ្ងៃ​ដំបូង គេ​រៀបចំ​ពិធីបញ្ជាន់រូប​នៅក្នុង​បរិវេណ​ប្រាសាទនាគព័ន្ធ​។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់ អាចារ្យ​នាំ​អ្នកស្រុក​ដើរ​ប្រទក្សិណ​ប្រាសាទនាគព័ន្ធ​៣​ជុំ ដោយ​ចាក់​ទឹក​លើ​ក្បាល​ទ ដែលមាន​ចម្លាក់​រូបសំណាក​នៅតាម​ទិញ​ទាំង ៤ ពុំ​តែប៉ុណ្ណោះ​មនុស្ស​ក្មេង​ចាស់​លេង​ជះ​ទឹក​ដាក់គ្នា​ទៅវិញទៅមក អ្នកខ្លះ​ច្រៀង​រាំ​សប្បាយ​ក្អាកក្អាយ​ហាក់ដូចជា​កំពុង​ភ្លៀង​ធ្លាក់​មក​មែន​៕

0010_big

0011_big

0012_big

0013_big

0014_big

ដកស្រង់ចេញពី បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ

មតិយោបល់