ព័ត៌មានសុខភាព

កុំទម្លាប់បែបនេះញឹកញាប់ពេក ប្រយ័ត្នអត់កូន!

ក្រុមអ្នកបានណែនាំថា បុរសគ្រប់រូបមិនគួរដាក់ទូរសព្ទក្នុងហោប៉ៅខោមួយថ្ងៃច្រើនជាង២ម៉ោងនោះឡើយ ហើយទូរសព្ទគួរតែដាក់ឲ្យឆ្ងាយពីខ្លួនយ៉ាងតិចបំផុតកន្លះម៉ែត្រ។

ជាទូទៅចំនួនមេជីវិតឈ្មោលរបស់បុរសមានប្រហែលជា ៥០ទៅ៨៥ភាគរយនៅក្នុងខ្លួន។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលការសិក្សាទៅលើបុរសចំនួន ១០៦នាក់ ក្នុងរយ:ពេលមួយឆ្នាំបានបង្ហាញថា បុរសដែលមិនដាក់ទូរសព្ទដៃនៅក្នុងហោប៉ៅខោ ចំនួនមេជីវិតឈ្មោលរបស់ពួកគេមានសុខភាពល្អ។ ប៉ុន្តែ ចំពោះបុរសដែលទម្លាប់ដាក់ទូរសព្ទក្នុងហោប៉ៅខោវិញ ចំនួនមេជីវិតឈ្មោលថយចុះនៅសល់ត្រឹមតែ ១១ភាគរយប៉ុណ្ណោះ។

អ្នកជំនាញបានបន្ថែមទៀតថា រលកវិទ្យុសកម្មដែលជះចេញពីទូរសព្ទដៃអាចបំផ្លាញ DNA នៅក្នុងមេជីវិតឈ្មោលរបស់បុរស ហេតុនេះហើយពួកគេត្រូវប្រឈមនឹងការអត់កូន។

ប្រសិនបើមេជីវិតឈ្មោលខូចខាត បុរសនឹងជួបផលលំបាកក្នុងការយកកូននៅថ្ងៃក្រោយ។ ដូច្នេះ គ្រូពេទ្យបានផ្តល់អនុសាសន៍ ឲ្យបុរសគ្រប់ប្រុងប្រយ័ត្នចំពោះការដាក់ទូរសព្ទក្នុងហោប៉ៅខោ ហើយទូរសព្ទត្រូវដាក់ឲ្យឆ្ងាយពីខ្លួនចម្ងាយកន្លះម៉ែត្រទើបមានសុវត្ថិភាព៕

ប្រភព: soha

មតិយោបល់